ចេះខ្លីៗ ៥ ចំណុចនេះ ការពារកាតមិនឱ្យបាត់លុយមិនដឹងមុខ

កាត Visa និង Master ជាមធ្យោបាយទូទាត់លើអនឡាញដ៏ពេញនិយម ម៉្លោះហើយ វាក៏ជាចំណុចដែល Hacker ចាប់អារម្មណ៍មកលើអ្នកប្រើដូចគ្នា។ ដូចធ្លាប់មានបញ្ហាខ្លះ នៅសុខៗស្រាប់តែកាត់លុយដោយមិនដឹងខ្លួន បញ្ហានេះសុទ្ធតែធ្លាប់កើតមាននៅបរទេស ឬក្នុងស្រុក។ ដូចនេះយើងសូមចែករំលែក ៥ចំណុចខ្លីៗ ដែលអាចការពារលុយក្នុង កាត Visa ឬ Master ផងដែរ៖ ១. ក្នុងអេបធនាគារ គួរប្រើប្រាស់គណនីលើសពីមួយ ឧទាហរណ៍ថា គណនីមួយសម្រាប់ចាយវាយទូទៅ គណនីមួយសម្រាប់ចាយលើកាត Visa ឬ កាត Master មិនចាំបាច់ដាក់លុយនោះទេ ឬដាក់ខ្លះៗ ដល់ពេលចាយសឹមដាក់លុយ។ ២. គួរបង្កកកាតទុកសិន ពេលមិនត្រូវប្រើ ដល់ពេលត្រូវប្រើសឹមបើកកាត។ ការបង្កកនេះ វានឹងមិនអាចប្រតិបត្តិការផ្សេងៗបានឡើយ ហើយបើសិនជាថ្លោះធ្លោយ Hacker លួចលេខកាតបានក៏ចាយមិនបានដែរ។ ៣. កុំភ្ជាប់កាតទៅកាន់គេហទំព័រមិនស្គាល់ច្បាស់ ត្បិតគេហទំព័រមិនផ្លូវការខ្លះ បង្កើតឡើងមកដើម្បីជាអន្ទាក់លួចព័ត៌មានអ្នកប្រើប៉ុណ្ណោះ។ ហើយមានករណីផ្សេងទៀត គេហទំព័រទាំងនោះអាចកាត់សេវាបង់ជាប្រចាំ ឬ Subscribe ថែមទៀតផង។ ៤. មើលកម្មវិធីឱ្យបានច្បាស់លាស់មុនចុចប្រើប្រាស់ ឬមុនចុចអនុញ្ញាតឱ្យកម្មវិធីទាំងនោះអាចកាត់លុយបាន … Continue reading ចេះខ្លីៗ ៥ ចំណុចនេះ ការពារកាតមិនឱ្យបាត់លុយមិនដឹងមុខ